សំណួរចម្លើយញឹកញាប់

តើសំណួរ និងចម្លើយខាងក្រោមមានដូចអ្វីដែលលោកអ្នកកំពុងចង់ដឹងដែរឬទេ?

ព័ត៌មានអំពីសេវាកម្ចី

យើងខ្ញុំ ធ្វើការគណនា កម្រៃសេវា របស់លោកអ្នក តាមរូបមន្តសាមញ្ញសម្រាប់គណនាកម្ចីដែលបានបង្ហាញ​​ និងគណនាកម្រៃសរុបជាមួយប្រាក់ដើមបានខ្ចី ទៅតាមទំហំ និងរយ: ពេលដែលលោកអ្នកបានចង់ប្រើប្រាស់។ ទិន្នន័យទាំងអស់នេះអំពីកម្ចី នឹងត្រូវបានផ្ដល់ជូនលោកអ្នកតាមសារទូរស័ព្ទម្ដងទៀត ពេលលោកអ្នកយល់ព្រមទទួលយកការអនុម័តកម្ចី។
ដើម្បីទទួលបាន លទ្ធផលពីការអនុម័ត្រសេវាកាន់តែរហ័ស លោកអ្នកអាចធ្វើការរៀបចំទុកជាមុននូវរាល់ឯកសារដូចខាងក្រោម៖
ក. អត្ថ​សញ្ញាណ​ប​ណ្ណ​ ឬក៏លិខិតឆ្លងដែនដែលមានសុពុលភាព
ខ. លេខទូរសព្ទ័ផ្ទាល់ខ្លួន (សមាជិកគ្រួសារ ឬមិត្តរួមការងារ ប្រសិនជាលក្ខខណ្ឌតម្រូវ)
គ. តំណភ្ជាប់ សម្រាប់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកអ្នក (ប្រសិនជាលក្ខខណ្ឌតម្រូវ)
ឃ. នាមប័ណ្ណ ឬលិខិតសម្គាល់បុគ្គលិក (ប្រសិនជាលក្ខខណ្ឌតម្រូវ)
ង. លិខិតស្នាក់នៅ (ប្រសិនជាលក្ខខណ្ឌតម្រូវ)
លោកអ្នក នឹងទទួលសាច់ប្រាក់ ពីសេវាកម្ចីជារូបិយប័ណ្ណ ដុល្លារសហរដ្ឋអាមេរិច តែប៉ុណ្ណោះ!
សេវាលុយលឿន ជាកន្លែងដែលផ្តល់នូវ ទំនុកចិត្ត និងជាកន្លែងដែលលោកអ្នកអាចកសាងប្រវត្តិឥណទានកាន់តែធំជាមុន។ លោកអ្នកអាចទទួលសេវាកម្ចី រហូតដល់ ៥០០ដុល្លារ
តើលោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
ក. តើលោកអ្នកជាប្រជាពលរដ្ឋកម្ពុជា ហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរឬទេ
ខ. តើលោកអ្នក មិនទាន់ទូទាត់ ប្រាក់សងត្រលប់ចាស់ជាមួយ សេវាកម្មកាស២៤មែនទេ
គ. តើលោកអ្នកធ្លាប់មានប្រវត្តិ ឥណទានមិនល្អពីមុនមក ឬជាមួយស្ថាប័ននានា ណាមួយមែនទេ
ឃ. តើលោកបានផ្តល់ ព័ត៌មានមិនពិតប្រាកដ ឬមានចេតនាបិតបាំងការពិតអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកមែនទេ

បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ 010 269 769/061 206387 ជាបន្ទាន់។

យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។
ក្រុមការងារកាស២៤ នឹងធ្វើការសិក្សា និងពិនិត្យ​រាល់ឯកសាររបស់លោកអ្នកមិនអោយលើសពី១២ម៉ោងក្រោយលោកអ្នកដាក់ពាក្យស្នើសុំកម្ចីចប់សព្វគ្រប់។ ក្រោយកម្ចីត្រូវបានអនុម័តរយៈពេលតែ០១ម៉ោងប៉ុណ្ណោះលោកអ្នកនឹងទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់បានភ្លាមៗ។
លោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
ក. លោកអ្នកបានផ្តល់ព័ត៌មានពីលេខ គណនីទទួលប្រាក់របស់លោកអ្នកត្រឹមត្រូវឬទេ?
ខ. សហការីយើងខ្ញុំទាក់ទងតាមទូរស័ព្ទទៅលោកអ្នក តែគ្មានអ្នកទទួល
គ. បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ
010 269 769/061 206387 ជាបន្ទាន់។
យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។
យើងខ្ញុំ ជាកន្លែងដែលលោកអ្នកអាចកសាងនូវប្រវត្តិឥណទានល្អៗសម្រាប់ឈានដល់ការស្នើសុំប្រាក់កម្ចីកាន់តែធំជាងមុន ហើយយើងខ្ញុំរីករាយណាស់ដែលបានក្លាយជាដៃគូរដ៏ល្អសម្រាប់ចូលរួមដោះស្រាយឧបសគ្គ របស់លោកអ្នកកាន់តែប្រសើរជាងមុន និងឆាប់រហ័ស។

ហើយយើងខ្ញុំពិតជាទឹកចិត្តអោយលោកអ្នកអាចទូទាត់សងប្រាក់មកវិញបានមុនពេលកំណត់។​

យើងខ្ញុំ មិនមានគោលនយោបាយក្នុងការពិន័យអ្វីឡើយ។
ទំនួលខុសត្រូវនិងភាពស្មោះត្រង់ជាកត្តាចាំបាច់នៃកិច្ចសហការរវាងយើងខ្ញុំនិងលោកអ្នក។ ដើម្បីបង្ការការពារករណីនេះកើតឡើងនិងផ្តល់ភាពងាយស្រួលយើងខ្ញុំបានដាក់បញ្ចូលជាផ្នែកនៃកិច្ចសន្យាខ្ចីប្រាក់ ជាសារផ្ញើរទៅកាន់អ៊ីម៉ែលឬទូរស័ព្ទដៃរបស់លោកអ្នក ដែលមានព័ត៌មានអំពីកាលបរិចេ្ឆទសងត្រឡប់កម្ចី។​ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថាលោកអ្នកនឹងសងត្រឡប់កម្ចីឲ្យបានទាន់ពេលដើម្បីជៀសវាងការពិន័យ(ករណីបង់យឺតយ៉ាវត្រូវទទួលពិន័យពីរដងនៃប្រាក់កម្រៃដោយគិតតាមសមមាត្រតាមចំនួនថ្ងៃយឺត)។

សេវាកម្មរបស់យើងខ្ញុំ

យើងខ្ញុំ សេវាលុយលឿន ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយផ្តើមអភិវឌ្ឍបច្ចេកវិជ្ជាហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការសាច់ប្រាក់បន្ទាន់ប្រើប្រាស់ផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសអ្នកនៅបណ្តាខេត្តឆ្ងាយៗពីរាជធានីភ្នំពេញតាមប្រព័ន្ធអ៊ីនធឺណិត។ យើងខ្ញុំផ្ដល់សាច់ប្រាក់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពបត់បែនស្របតាមស្ថានភាពរបស់លោកអ្នក ​ក្នុងបំណងបន្ថែមគុណតម្លៃនិងធានានូវតម្លាភាព ងាយមិនស្មុគស្មាញព្រមទាំងលឿនរហ័សទៀតផង។
ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបមាន សិទ្ធិទទួលបានសេវាកម្ចីប្រាក់ ពី សេវាលុយលឿន បានអោយតែលោកអ្នក កំពុងរស់នៅក្នុងប្រទេសកម្ពុជា លោក/លោកស្រី ជាបុគ្គលិក ដែលមានការងារមួយច្បាស់លាស់ ហើយកំពុងបំរើការងារនៅតាមស្ថាប័នរដ្ឋ , ក្រុមហ៊ុនឯកជននិងអង្គការក្រៅរដ្ឋាភិបាលដែលមានប្រាក់បៀវត្សទៀងទាត់។
យើងខ្ញុំកំពុងធ្វើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា។